ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប ត្រូវបានម៉ូតូមួយគ្រឿងច្រុលចង្កូតទៅបុកបណ្ដាលឲ្យអ្នកបើកម៉ូតូសន្លប់ស្អាត

(ប៉ោយប៉ែត)÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ត Lexus NX 200t ពាក់ស្លាកលេខ ភ្នំពេញ 2BK-3327 បើកបរដោយនារីវ័យក្មេងដ៏ស្រស់ស្អាតនិងរួមជាមួយបុរសជនជាតិចិនម្នាក់ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH អត់មានស្លាកលេខបើកបរដោយបុរស ម្នាក់ឯង នៅចំណុច ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមសំដីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្ត Lexus ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើង រីឯម៉ូតូធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចផ្លូវអក្សរTម៉ូតូក៏ ជ្រុលទៅបុកចំទ្វារ ចំហៀងខាងស្ដាំ ពេញមួយទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតជាដំណំផ្នែកទ្វារខាងស្ដាំ ចំណែកខាងភាគីម៉ូតូរងរបួសធ្ងន់ នៅវេលាម៉ោង ៦:០០នាទី ល្ងាចថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២៕
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *