ព័ត៌មានជាតិ

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងអារម៉េប្រវែង ១២៥០ ម៉ែត្រជាផ្លូវការ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ៥០០នាក់..!

(ខេត្តកណ្ដាល)÷ ផ្លូវបេតុងអារម៉េប្រវែង ១២៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ និងភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ឯកឧត្តម ឈុន ស៊ីរុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រែកឬស្សី និង ឯកឧត្ដម ង៉ោ សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កំពង់សំណាញ់ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ៥០០នាក់..!
ការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា: គ្រប់កាលៈទេសៈទាំងអស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ និងបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្តេច បានគ្រប់គ្រងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងប្រទេសកម្ពុជាយើងឲ្យមានសភាព ធូរស្រាលឡើងវិញ..!
ឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា..!
នៅព្រឹកថ្ងៃអង្គារ៍១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *