(ភ្នំពេញ)÷ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ បានរៀបចំធ្វើសន្និសិទសារព័ត៌មានស្តីពី: ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ SEA-Games & PARA-Games ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើង ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ។ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២៕៚L16