ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារបាននឹងកំពុងរៀបចំពិធីបុណ្យ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង 🙏🙏🙏

(កំពង់ចាម)÷ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ដែលបានទទួលមរណភាព ដោយជំងឺគាំងបេះដូង កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ ។

សូមបញ្ជាក់: ពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២៕
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *