ផ្សាយចេញ: 05.05.2022
(ឪពុកតិរច្ឆាន)
ឪពុកគ្មានព្រហ្មវិហារធម៌បង្កើតកូនមកហើយ..! មិនចិញ្ចឹមកូន តើសាកសមជាឪពុកគេទេ? គ្មានទំនួលខុសត្រូវ តើសមទេ ?
អាណិតណាស់ព្រះអើយ កូននៅក្មេងប៉ុណ្ណឹងអត់ទាន់ចេះរកសុីអីទេបងប្អូនអើយ ណាមួយឮថារស់នៅជាមួយជីដូនចាស់មិនសូវមានកម្លាំងកំហែង គាត់ខំប្រឹងចិញ្ចឹមមើលថែរក្សាតាំងពីតូចក្រូចឆ្មារមក ទម្រាំបានប៉ុណ្ណេះគួរឲ្យស្ឡាញ់ទៀត..! មិនគួរណាឪពុកថ្លើមខ្មៅគ្មានចិត្តមេត្តាក្នុងខ្លួនបន្តិចទាល់តែសោះ ទោះបីឯងខឹងម្តាយ ក៏មិនត្រូវដាច់ធម៌មេត្តាចំពោះកូនៗដែរ ទោះបីអាឯងមានប្រពន្ធថ្មីទៀតក៏ដោយ។ ប្រភពវីដេអូៈ វ៉ន សារន
ដោយ L16
Related Articles
១ សប្ដាហ៍ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធបទល្មើសនានានៅទាំងប្រទេស
ភ្នំពេញ: ១ សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ច ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សជាង៤៦៧នាក់ ពាក់ព័ន្ធបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងជាដើម ដែលកើតមានឡើងនៅទូទាំងប្រទេស។ យោងតាមការបញ្ជាក់របស់ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែឧសភានេះ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុបដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១០៧ករណី ៩៣នាក់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់៕l04
នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន!
នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន០២នាក់ ដែលព្យាយាមបេីករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៤ រួចពីគ្រោះថ្នាក់នៅចំពោះមុខនៃមហន្ដរាយដល់អាយុជីវិត…. នាព្រឹកថៃ្ងអាទិត្យ ៣០ កក្កដា ២០២៣! 🙏សូមបងប្អូនដែលមានបំណងធ្វេីដំណេីរឆ្លងកាត់តាមផ្លូវជាតិលេខ៤ មេត្តាជ្រាបថា ម៉ោងនេះទឹកធ្លាក់ពីលេីភ្នំដោយសារតែទឹកភ្លៀង បបានកំពុងហូរកាត់ លេីផ្លូវចំណុចស្ពានអូរគគី គីឡូម៉ែត្រ១០៧-១០៨… ======================= ដោយ: សេង ណាណូ
ករណី.គ.ប់.ឡាន…នៅលើផ្លូវល្បឿនលឿន!!!
ផ្លូវល្បឿនលឿន : នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២៣ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចសហការឃាត់មុខសញ្ញាម្នាក់ជាជនអនាថា (វិបល្លាសស្មារតី)ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មិនដឹងអាសយដ្ឋាននិងស្រុកកំណេីត នៅលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈអគ្គស្នងដ្ឋាននគរបាលជាតិ ប្រចាំការនៅផ្លូវល្បឿនលឿនបានឲ្យដឹងថា មានម្ចាស់រថយន្តមួយគ្រឿង ម៉ាក ឡិចសុីស ពណ៌ទឹកមាស LX470 ស្លាកលេខ ព្រៃវែង2C-3444 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុក សេងហុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ជាអ្នកបើកបររថយន្ដខាងលេី បានបញ្ជាក់ថា រថយន្តគាត់ បេីកបរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកេីតលុះមកដល់ចំណុចខាងលេី បានប្រទះឃេីញមនុស្សដែលសម្ងំឈរអែមនៅលេីផ្លូវល្បឿនលឿនសង្ស័យជាកម្មករផ្លូវល្បឿនលឿន ស្រាប់តែយកវត្ថុរឹងគ្រវែងមកលេីរថយន្ដរបស់គាត់កំពុងតែបេីកបរបណ្ដាលឲ្យឮសម្លេងផាំង(វត្ថុរឹង ដុំថ្ម ) ត្រូវចំចំណុចទ្វាទី២ផ្នែកក្រោយខាងស្ដាំ ខូចខាតកំពិត។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងបន្តនិតិវិធីតាមផ្លូវច្បាប់។ ដោយ: L 24