ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ព្រះសង្ឃនិងពលរដ្ឋជប៉ុនរាប់រយអង្គ ធ្វើពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋន រោត្តម សីហនុ 🙏🙏🙏

(ព័ត៌មានជប៉ុន)÷ ក្នុងនាមខ្ញុំជារាស្ត្រខ្មែរ មានមោទនភាពជាខ្លាំងនៅពេលដែលឃើញជាតិសាសន៍ដ៏ទៃ ក្នុងនោះមានព្រះសង្ឃនិងពលរដ្ឋជប៉ុនរាប់រយអង្គ ធ្វើពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋន រោត្តម សីហនុ គម្រប់ខួបប្រាំពីរឆ្នាំ ។

ថ្មីៗនេះមានការភ្ញាក់ផ្អើលពោរពេញដោយមោទនភាពបំផុតនៅពេលដែលបណ្ដាញព័ត៌មាន ចែកចាយអំពីសេចក្ដីគោរពស្រឡាញ់របស់ជាតិសាសន៍ដ៏ទៃ ថ្វាយចំពោះអតីតព្រះអង្គព្រះមហាវីរៈក្សត្រកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៃយើង ជាពិសេសនោះ ជនជាតិជប៉ុនតែម្ដងដែលមានទាំងព្រះសង្ឃ និងពលរដ្ឋជប៉ុនរាប់រយអង្គ និងរាប់រយនាក់នៅក្នុងប្រទេសជប៉ុន បាននិមន្តរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរៈក្សត្រកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋន រោត្តម សីហនុ នាគម្រប់ខួប ប្រាំពីរឆ្នាំនៃការយាងចូលទិវង្គត។

សូមបញ្ជាក់ថា: ព្រះករុណាសម្តេច នរោត្តម សីហនុបានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១:២០នាទីយប់ នៅទីក្រុងប៉េកាំងប្រទេសចិនក្នុងព្រះជន្ម ៩០ព្រះវស្សា ៕៚L16

Leave a Reply

Your email address will not be published. Required fields are marked *