ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គួរយោគយល់អ្នកសារព័ត៌មានផង គ្មានប្រាក់ខែទេ

(មណ្ឌលគីរី)÷ យោងតាមប្រភពពី FB Phal Dam បានសរសេថា : ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ខណៈចុះបេសកកម្មសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ខ្លីខ្លឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទៅលើ សារព័ត៌មាន ហ្វេសប៊ុក (ពួកអាកាសែត ចង្រៃ..កាសែតចង្រៃ..!) ដែលបានធ្វើអោយគាត់ រួមនឹងមន្ត្រី ហត់នឿយដោយសារការរំខាន ។

សូមជម្រាបទៅឯកឧត្តម ថង សាវុន ថា: សម្តីរបស់លោកប៉ុន្មានម៉ាត់នេះ កំពុងមើលស្រាល និងប្រមាថអ្នកសារព័ត៌មាន ទូទាំងប្រទេសកម្ពុជា ក្រសួងព័ត៌មាន ក៏ដូចជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន គ្មានបំណងវ៉ៃប្រហារមន្ត្រីថ្នាក់ខេត្តណាមួយឡើយ ប្រសិនបើមន្ត្រីរូបនោះស្អាតស្អំ! តែបើមន្ត្រីណាអសកម្ម មន្ត្រីសណ្ដែកដីស្ងោរ មន្ត្រីណាដែលធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់ដល់ស្ថាប័នល្អៗ ធ្វើឲ្យអាប់ឱនកេរ្ដិ៍ឈ្មោះប្រមុខថ្នាក់ដឹកនាំ ខ្ញុំអ្នកសារព័ត៌មានមិនទុកមុខឲ្យឡើយ។

បំណងរបស់ខ្ញុំអ្នកសារព័ត៌មានអង្គភាព sl tv online ក៏ដូចជាអ្នកសារព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា សំណូមពរឲ្យឯកឧត្តម ថង សាវុន ចេញមុខសុំទោសជាសាធារណៈ តើឯកឧត្តមមានអ្វីបកស្រាយដែរទេចំពោះប្រសាសន៍របស់លោក។
ចេញផ្សាយថ្ងៃទី ២៧.០៤.២០២២៚L16។

 

Leave a Reply

Your email address will not be published. Required fields are marked *