ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះ-ថ្នាក់-ចរាចរណ៍ បង្ករដោយខ្លួនឯង បណ្តាលអោយ=ស្លា=ប់ ភ្លាមៗនៅនឹងកន្លែង ..!

(ស្ទឹងត្រែង)÷ បុរសម្នាក់បានស្លាប់ភ្លាមៗដោយជិះម៉ូតូ មិនប្រយ័ត្នទៅបុកបង្កាន់ដៃក្បាលស្ពាន នៅ(ចំណុចស្ពានអូរចាប) ជាប់ព្រំប្រទល់ភូមិបានប៊ុង និងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នេះបើតាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាក់វេវពណ៌ក្រហមគ្មានស្លាកលេខពីលិចទៅកើត ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុក និងបង្កាន់ដៃក្បាលស្ពានជាប់ ក៏បាន_ស្លាប់_នៅនិងកន្លែងកើតហេតុតែម្ដង។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា : ជនរងគ្រោះមានឈ្មោះជា ហូម អាយុ ៣២ឆ្នាំ រស់នៅភូមិ ភ្លុក ឃុំភ្លុក ស្រុកសេសាន ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៥:៤០នាទី ល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។

Leave a Reply

Your email address will not be published. Required fields are marked *