ប្រជាជនពេញមួយប្រទេសបានដឹងហើយថា : ប្រមុខថ្នាក់ដឹកនាំគឺ សម្ដេចពុក.អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនតែប៉ុណ្ណោះក៍មានថ្នាក់ដឹកនាំកំពូលៗជាច្រើនដែលកំពង់អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងរៀបរាប់មិនអស់គ្រប់វិសយ័។ ប្រជាពលរដ្ឋសាទ័រនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងភ្លូកទឹកភ្លូកដី សំលេងសប្បាយក្នុងឱកាសចូលឆ្នាំខ្មែរនៅថ្មីៗ.យើងក្រលេកមើលលោកតាលោកយាយម៉ែពុកបងប្អូនគាត់តែងតែនិយាយថា: មានសម្ដេចពុក ហ៊ុន សែនយើងមានសន្តិភាព មានសិរីភាព មានការអភិវឌ្ឍន៍ កូនចៅជំនាន់ក្រោយៗបានរៀនសូត្រខ្ពង់ខ្ពស់ ជីវភាពធូរធារ មិនចាញ់ប្រទេសនាក់មានផ្សេងៗនៅលើពិភពលោក។…ល…។ឈប់ស្លេះត្រឹមនេះ ប្រិយមិត្តទាំងអស់គ្នាធ្លាប់បានអានអត្ថបទខ្ញុំលើកមុនហើយថា: រាល់ថ្ងៃមានបុគ្គលខិលខូចមួយចំនួនតូចតែងតែយកឈ្មោះ សម្ដេចពុកនឹងថ្នាក់ដឹកនាំកំពូលៗមកបោកប្រាសប្រជាជនស្លូតត្រង់ ទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ និងប៉ះពាល់ដល់ កិត្តិយសសម្ដេចពុកនឹងថ្នាក់ដឹកនាំកំពូលៗ។ជាក់ស្ដែង រឿងលោក សៀង សុភារក្សដែលតាំងខ្លួនជាឯកឧត្តមដើរបោកប្រាសដល់មូលដ្ឋានប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះហ៊ានយករូបស្លាកគណបក្សប្រជាជនកម្ពុជាមកពាក់ ហើយចុះស្រុកឃុំភូមិដោយគ្មានលិខិតតែងតាំងពីថ្នាក់ដឹកនាំ។
យោងតាមសំដីលោក ឈាង ឆោមដែលតំណាងប្រជាពលរដ្ឋទាំង38គ្រួសារ បានប្រាប់មក SL TV online យើងថា : រូបលោកបាននាំប្រជាជនទិញដីពីលោក សៀង សុភារក្សដែលមានទីតាំងស្ថិតនៅ ភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយក្នុង1គ្រូសារទិញ5ហិតាគិតជាតំលៃ2500ដុល្លា .សរុបផ្ទៃដីដែលបានទិញទាំង38គ្រួសារគឺ=190ហិតា បើគិតជាលុយសរុប=95000ដុល្លា។លោកបានបន្តទៀតថាក្រោយលោក សៀង សុភារក្ស បានទទួលលុយអស់ហើយលោក សៀង សុភារក្ស គេចខ្លួនបាត់ហើយលេខទូរសព្ទ័ដែលដាក់logoក្រុមហ៊ុនសៀង សុភារក្ស នឹងនាមប័ណ្ណដែលបានអោយគ្រប់ប្រពន្ធ័គ្រប់លេខ ខលមិនចូលទាំងអស់។ប្រជាពលរដ្ឋទាំង38គ្រួសារក៏ដូចមហារជនបានដាក់សំណួរមកលោក សៀង សុភារក្សថា! ១. តើដីដែលពួកគាត់ទិញចំនួន190ហិតាជាដីខ្យល់មែនឬ? ២.តើសៀង សុភារក្ស យកស្លាកគណបក្សប្រជាជនកម្ពុជាមកធ្វើអាជីវកម្មមិនខ្លាចដេកគុកទេឬ? ៣.លោកឈាង ឆោមនឹងប្រជាពលរដ្ឋទាំង38គ្រួសារបានដាក់ពាក្យបណ្ដឹងសូមអោយលោក សៀង សុភារក្ស ចេញមកចចារនឹងដោះស្រាយហេតុអ្វីបានជាមិនហ៊ានចូលខ្លួន? ។
លោក ឈាង ឆោម នឹងប្រជាពលរក្ស38គ្រួសារសុំអោយលោក សៀង សុភារក្ស ចេញមុខដោះស្រាយពីចំនុច 1.បើមានដីសូមជួយបង្ហាញទីតាំងពិតប្រាកដ។ 2.បើអត់ដីសូមប្រគល់លុយជូនពួកគាត់វិញ។ ប្រសិនបើលោក សៀង សុភារក្ស មិនចេញមុខដោះស្រាយទេពួកយើងនឹងដាក់បណ្ដឹងទៅតុលាការ ហើយក៏សុំអោយថ្នាក់ដឹកនាំទាំងអស់ជាពិសេសគឺសម្ដេចពុកតេជោសូមសម្ដេចពុកជួយដល់កូនចៅផង ព្រោះកូនៗខ្លះជំពាក់ធានាគារ.ខ្លះលក់គោយន្ដ.ខ្លះលក់គោ.ក្របី ដើម្បីបានលុយទិញដីបង្កបង្កើតផលដំណាំសម្រាប់ចិញ្ចឹមជីវិត តែបែមកជួបអយុតិធម៏បែបនេះទៅវិញ។
ជាចុងក្រោយលោក ឈាង ឆោម ដែលតំណាងទាំង38គ្រួសារបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមកុំចា់ញបោកបុគ្គល សៀង សុភារក្ស ទៀតព្រោះលោក ឈាង ឆោម បានដឹងថា សៀង សុភារក្ស កំពង់តែប្រើយុទ្ធសាសបោកតាមខេត្តនានាហើយ មិនតែប៉ុណ្ណោះដីដែលនៅក្នុងផែនទីខាងលើមានដល់36780ហិកតាមិនដឹងថាឯកឧត្តម សៀង សុភារក្ស ក្លែងក្លាយរូបនេះ លក់ដីខ្យល់បោកប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតហើយទេ?
(ការពិតជិតបានលាតត្រដាងហើយប្រិយមិត្ត.យើងចាំតាមដានទាំងអស់គ្នា) ..រងចាំភាគបន្ត…….L05