ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ ការបោះឆ្នោត..!

(កណ្តាល)÷ លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ ។

ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល(លគ.ខប)។
* សូមបញ្ជាក់ថា: ក្នុងវគ្គបណ្តុះបណ្តាលខាងលើមានសិក្ខាកាមទាំងនគរបាល និងកងរាជអាវុធហត្ថទាំង១១ស្រុក/ក្រុង សរុបចំនួន១៦៩នាក់ នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីរសៀល ។សម្រួលដោយ L16

Leave a Reply

Your email address will not be published. Required fields are marked *