ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

តើជនបោកប្រាស់រូបនេះថ្លើមធំប៉ុណ្ណាទៅ ទើបហ៊ានច្បូតពុកមាត់ខ្លា..!

មិនដឹងថាលោក សៀង សុភារក្ស មានតួនាទីនិងឋានន្តរស័កធំប៉ុណ្ណាទេនៅក្នុងបក្ស CPP ទើបហ៊ានធ្វើព្យុះភ្លៀងដើរបោកប្រាស់លក់ដីខ្យល់ឱ្យប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់កិត្តិសព្ទរបស់សម្ដេចពុកតេជោ និងសម្ដេចម៉ែដែលជាមាតាបិតាសន្តិភាពយ៉ាងដូច្នេះទៅវិញ។

យោងតាមសម្ដីពីលោក ឈាង ឆោម ដែលជាតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះព្រោះលោកមុខថាស សៀង សុភារក្ស ជាង 360 គ្រួសារបានឲ្យដឹងថា : លោក សៀង សុភារក្ស បានក្លែងឯកសារ ដែលសម្តេចពុកតេជោសម្បទានដីនៅភូមិ ភ្នំរៃ និងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងមានផ្ទៃដីចំនួន=36,780 ហិកតាធ្វើជាភូមិករ ឲ្យប្រជាពលរដ្ឋរស់នៅនិងបង្កបង្កើនផលដើម្បីចិញ្ចឹមជីវិត ។ ប៉ុន្តែបុគ្គលរូនេះបែរជាហ៊ានយកដីសម្បទាន ធ្វើការដោះដូរជាថ្នូរទឹកប្រាក់= 500 ដុល្លារ/ហិកតា នៅពេលប្រជាពលរដ្ឋធ្វើឯកសារនិងប្រគល់លុយរួចរាល់ហើយ បែរជាគ្មានដីឲ្យប្រជាពលរដ្ឋ ។

លោក សៀង សុភារក្ស ធ្វើបែបនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិស័ព្ទនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងបក្ស CPP យ៉ាងធ្ងន់ធ្ងរ នេះជាសម្ដីរបស់ប្រជាពលរដ្ឋ នឹងក៏សំណូមពរដល់គ្រប់ស្ថាប័នផ្នែកច្បាប់ចាត់វិធានការនិងផ្ដន្ទាទោសដល់បុគ្គលរូបនេះឲ្យខាងតែបាន៕

Leave a Reply

Your email address will not be published. Required fields are marked *