កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិក សមាគមន៍មនុស្សចាស់ រាជធានីភ្នំពេញ ចំនួន៥២៥នាក់ ក្រោមអធិបតីភាពឯកឧត្តម ខួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ព្រមទាំងបានយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា!
ក្នុងម្នាក់ៗទទួលបាន ថវិកា ៥០.០០០រៀល អង្ករ ២៥គីឡូក្រាម មី ១ កេសតូច ត្រីខ ១ យួរ ទឹកត្រី ១យួរ និងប្រេងឆា ១ដប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២៚L16