ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្តសាំយ៉ុង ដឹកទំនិញបែកកង់ក្រោយខាងឆ្វេង ក្រឡាប់ផ្ងារជើង_ស្លាប់ និងរងរបួស នៅស្រុករលាប្អៀរ..!

ខេត្តកំពង់ឆ្នាំង÷ នៅលើផ្លូវក្រាលកៅស៊ូ លេខ១៤៣ ស្ថិតក្នុងភូមិក្លែងព៌ណ ឃុំ ព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សពាក់ស្លាកលេខកំពង់ចាម 2A-8529 ធ្ធ្វើដំណើរ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យរថយន្តក្រឡាប់។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យមនុស្ស_ស្លាប់_ ចំនួន_០៣_នាក់_(ប្រុស) នឹងរងរបួស_ចំនួន_១១នាក់_ ស្រីចំនួន_០៧នាក់។ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៨នាទី៕៚រាយការណ៍ដោយ L07 សម្រួលអត្ថបទដោយ L16
* អ្នកបើកបរ ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *