ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤រូប នៅក្នុងខេត្តកណ្តាល..!

(កណ្ដាល)÷ ប្រធាន ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ នៅក្នុងខេត្តកណ្តាល ចំនួន៤រូប ដែលដល់អាណត្តិការងារ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ធ្វើពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធាន
ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។
ប្រធានទីស្នាក់ការទាំង ៤រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែងរួមមាន: ១-លោក ទ្រូ គ្រី បន្តអាណត្តិការងារ ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា រយៈពេល ២ឆ្នាំបន្តទៀត។ ២-លោក ព្រំ ចាន់ធី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ជំនួសលោក សែ ជុនទ្រី ដល់អាណត្តិការងារ។
៣-លោក ខៀវ ចំរុង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ជំនួសលោក សុទ្ធ សាវឿន ដល់អាណត្តិការងារ។ ៤-លោក ឈុន ចាន់រិទ្ធី ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ ជំនួសលោក សំ វ៉ាន់ដា ដល់អាណត្តិការងារ ។

ក្នុងឱកាសនោះឯកឧត្តម មានប្រសាសន៍ថា: ការផ្ទេរ និងចូលកាន់មុខតំណែងនៅពេលនេះ គឺឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុត ទៅនឹងគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ជាពិសេសត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីសម្រេចបាននូវសមិទ្ធផលនានាជូនអង្គភាព និង ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៣០ ខែមិនាឆ្នាំ២០២២៚សម្រង់អត្ថបទ L16

Leave a Reply

Your email address will not be published. Required fields are marked *