ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មាន

ចាប់តាំពីថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងៈ:០០នាទី ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា  បានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពី​ “សេចក្ដីរាយការណ៍និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ

ក្រោមអធិបតី ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាន នាយកដ្ឋាន មណ្ឌលព័ត៌មាន និង ឯកឧត្តម សាស្រ្តាចារ្យមឿនឈានណារិទ្ធទីប្រឹក្សា ក្រសួងព័ត៌មាន បានប្រព្រឹត្តនៅ អាគារសន្និបាតផ្សារខេស៊ី​ KC​ ដែលមានទីតាំងស្ថិតនៅ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកការបន្តវគ្គបណ្ដុះបណ្ដាល នៅថ្ងៃ សៅរ៍ ទី ១៩ ខែមីនា ឆ្នាំ ២០២២ ហើយនឹង ឈានដល់ ការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះនៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

សិក្ខាកាមដែលបានចូលរួមចំនួន២៨៧នាក់​​ (អ្នកសារព័ត៌មាននិងនិស្សិត មានចំនួន ៤០នាក់​) បង្ហាត់ដោយឯកឧត្ដមសាស្រ្តាចារ្យមឿនឈានណារិទ្ធនៅសកលវិទ្យាល័យកម្ពុជានិងជាទីប្រឹក្សាក្រសួងព័ត៌មាន​។

នៅថ្ងៃបិទបញ្ចប់មានវត្តមានឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយដ្ឋានសោតទស្សន៍ និង ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាន នាយកដ្ឋាន មណ្ឌលព័ត៌មាន អញ្ជើញចូលរួមជាធិបតីដើម្បីបិទវគ្គបណ្ដុះបណ្ដាល និងចែក​​ជូនវិញ្ញាបនបត្របញ្ជាក់ ការសិក្សាដែលជាមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានដល់ អ្នកសារព័ត៌មាន និង សិស្សនិស្សិត។ ថ្ងៃទី២៦ខែមីនា ឆ្នាំ២០២២ រាយការណ៍ដោយ L14!

Leave a Reply

Your email address will not be published. Required fields are marked *