ព័ត៌មានជាតិ

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្រ្គោះបឋម ជំនាន់ទី១

ខេត្តកំពត÷ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ​ឯក​ តេង​ សួន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​ននគរបាលជាតិ បានប្រារពពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបើកបរនាវា អូប័រ ជ្រមុជទឹក សង្គ្រោះបឋម និងពិធីប្រគល់.ទទួលលិខិត.វិញាបនបត្របញ្ចាក់ការសិក្សា ជូនដល់សិក្ខាកាមចំនួន ២៥០នាក់។ ដែលមាន នាយ នាយរង ពលនគរបាល មកពីនាយកដ្ឋាននគរបាលទេសចរណ៍ ២០នាក់ ស្នងការនគរបាលខេត្តព្រះសីហនុ ២០នាក់ ស្នងការនគរបាលខេត្តកោះកុង២០នាក់ ស្នងការនគរបាលខេត្តកំពត២០នាក់ ស្នងការនគបាលខេត្តកែប២០នាក់ និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹកចំនួន១៥០នាក់ ។

សូមបញ្ជាក់ថា: វគ្គហ្វឹកហ្វឺនអនុវត្តជាក់ស្តែងមានរយៈពេល៦៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វគ្គហ្វឹកហ្វឺននេះក៏សម្រាប់ជាបទពិសោធន៍ទៅដល់គ្រូបង្គោលរបស់កងនគរបាលយកទៅបង្ហាត់បង្ហាញបន្ត ដើម្បីការពារផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្មាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃ ២៣ ខែមិនា ឆ្នាំ២០២២។សម្រួលអត្ថបទ(L16) រាយការណ៍ដោយ(L19)៚

Leave a Reply

Your email address will not be published. Required fields are marked *