ព័ត៌មានជាតិ

ពិធីក្រុងពាលី ​សាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វត្តឧត្តមសាមគ្គី ហៅវត្តឈើទាល

ខេត្តកណ្ដាល÷ ​វត្តឧត្តមសាមគ្គី ហៅ វត្តឈើទាល ស្ថិតនៅ​ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបចំពិ​ធីក្រុងពាលី​សាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមាន ខ្លោងទ្វារ របងវត្តនិងសមិទ្ធ ផលនានា ក្រោមអ​ធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាទីប្រឹ​ក្សាផ្ទាល់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំ​ទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រ​តិបត្តិការអន្តរ​ជាតិ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិ​បាលខេត្តកណ្តាល និងមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអញ្ចាញ ស្រុក​មុខកំពូល !

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរអគុណដល់ សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញ​ទីអារា​មវត្ត ក្នុងការកសាងនូវសម្ធិផលនានា ឡើងដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងព្រះពុទ្ធសាសនានិងលើកទឹកចិត្ត ដល់សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្ស​ល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោពេញទៅដោយសក្កានុពល ដើម្បីក​សាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាមឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍និងសម្បូរសប្បាយលើឆាកអន្តរជាតិ នៅរសៀលថ្ងៃសៅរ៍ ០២រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៩ ខែមិនាឆ្នាំ២០២២ ៩:០០ល្ថាច៚សម្រង់អត្ថបទ (L16)

Leave a Reply

Your email address will not be published. Required fields are marked *