កណ្តាល÷ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាលខេត្តកណ្ដាល បានចាត់តាំងប្រតិភូសាខាដឹកនាំលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់ច្រាំងព្រែកចំនួន ០៦ គ្រួសារ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អំណោយដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន: អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ១កេស ,កៅស៊ូតង់ចំនួន១,ជែល ១ដប ,ម៉ាស ១ប្រអប់ និងថវិកា ២០ម៉ឺនរៀល.ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ បានផ្ដល់ជូននូវ អង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ត្រីខ ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធដបតូច១កេស ជែល ១ដប ,ម៉ាស ២ប្រអប់ និងថវិកា ១០ម៉ឺនរៀលបន្ថែមទៀ នៅព្រឹកថ្ងៃទី១៦.០៣.២០២២។៚ សម្រួលអត្ថបទ(L16)