ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រៀនមិនចេះចម្រេចចិត្តលោត ទឹកសម្លាប់ខ្លួន

( កំពង់ចាម ) មានករណីលោតទឹកសម្លាប់ខ្លួនមួយ ដែលជាយុវតីសិស្សសាលាម្នាក់ត្រូវបានគេប្រទះឃើញលោតពីលើស្ពានគីហ្ស៊ុណា ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ក Zoomer X ពាក់ស្លាកលេខ ត្បួងឃ្មុំ 1E 5921 នៅក្បែរបង្កាន់ដៃស្ពានបានបង្កការភ្ញាក់ផ្អើល​​ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូនិងរថយន្តនាំគ្នាចោមរោមមើល​​នៅលើស្ពានគីហ្ស៊ុយណា ត្រង់ចន្លោះសសរប៉េនិងប៉េ១០ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

តាមប្រភពពីនគរបាល​​ប្រចាំការនៅ​​​ចំណុចស្ពាន​​ខាងលើបាន​​ឱ្យដឹងថា​ ​បន្ទាប់ពីមាន​​ហេតុការណ៍​​ភ្ញាក់ផ្អើល​​ខាងលើ​​រួចមក​ ​កម្លាំងនគរបាលបានចុះ​​ទៅដល់ត្រង់ចំណុច​​កើតហេតុ រកឃើញមានរបស់របររបស់ជនរងគ្រោះបន្សល់ទុក​​រួមមានម៉ូតូ​​មួយគ្រឿងដូចខាងលើ  ស្បែកជើងមួយគូ និងកាតាបមួយ ហើយនៅក្នុងកាតាបនោះ​​រកឃើញអត្តសញ្ញាណ​​ជនរងគ្រោះ​​គឺជាសិស្សឈ្មោះជា វិជ្ជរ៉ាភេទស្រីអាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០«B» នៅវិទ្យាល័យសម្ដេចម៉ែក្នុង​​ភូមិជប់ ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៤៩នាទីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ ២០២២  សម្រួលអត្តបទដោយ L14!

Leave a Reply

Your email address will not be published. Required fields are marked *