ភ្នំពេញ÷ កម្ពុជាគឺជាប្រទេសមួយដែលរួចផុតពីភ្លើងសង្រ្គាម ក្រញាំបិសាចអាវខ្មៅ ប្រល័យពូជសាសន៍។ រហូតមកទល់ពេលនេះជាង៤០ឆ្នាំហើយ ដែលប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព សម្បូរសប្បាយ រីកចម្រើនគ្រប់វិស័យដូចជា: ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម….។ល។
សមិទ្ធផលទាំងអស់នេះគឺដោយសារតែប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាមាតាបិតាសន្តិភាព។ លោកទាំងទ្វេតែងតែយកចិត្តទុកដាក់នឹង ដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។
ទីធ្លាសួនច្បារអមទៅដោយបុប្ផាចម្រុះពណ៌ដ៏ស្រស់ស្អាត គួរជាទីគយគន់ និងជាកន្លែងសម្រាប់គោរព ប្រណិប័តន៍ព្រះធម៌វិន័យ នៃវត្ត គ្រោធិវ័ន្ត ហៅវត្ត(គល់ទទឹង)។មានសមិទ្ធផលជាច្រើនដែលព្រះចៅអធិការ និងព្រះអង្គគ្រូ គូសុភាព បានក៏សាងឡើងដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត ថ្ងៃអាទិត្យ ១២កើត ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៣៕៚អត្ថបទ L16 🙏🙏🙏សូមពុទ្ធបរិស័ទក្នុងស្រុកនិងក្រៅស្រុកជួយស៊ែរម្នាក់១ផងបាទ សូមអរគុណនិងអរព្រះគុណ៚