ព័ត៌មានជាតិ

ចិត្តកសិករ

(ក្រាំងយ៉ូវ) មិនថារដូវប្រាំងឬរដូវវស្សាប្រជាកសិករខេមរាខិតខំខ្មីខ្មារស្រវារជបនង្គ័លធ្វើស្រែគ្មានគិតថានឿយហត់រដូវវស្សាមិនទាន់ផុតធ្វើស្រូវអុីអ៊ែគ្មានទំនេរមួយឆ្នាំធ្វើបានដល់ពីរទៅបីដង ឥឡូវខែ ០៣ ច្រូតកាត់រួចរៀបចំដីធ្វើទៀត។ ជីវិតនាក់ស្រែមានតែប៉ុណ្ណឹងមិនគិតអ្វីទេបើមិនធ្វើស្រែមានស្អីធ្វើ មើលចុះ កសិករអង្វរជីកុំឡើងថ្លៃ ប្រេងអើយ ថ្នាំពុលអើយមានស្ថេរភាព ឲ្យសមនឹងតម្លៃស្រូវ។ បើជ្រុលឡើងហើយសូម ស្រូវឡើងផង អាសូរកសិករគ្មានទំនេរដៃ។ នេះជាទិដ្ឋភាពដែលកសិករប្រមូលផលនៅក្នុងតំបន់ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ការប្រមូលផលនេះនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ រាយការណ៍ដោយ L14!

 

Leave a Reply

Your email address will not be published. Required fields are marked *