ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ2នាក់ ទៅតុលាការពាក់ព័ន្ធពីបទប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីយប់ថ្ងៃទី០៤ ខែមិនាឆ្នាំ២០២២ ហើយត្រូវកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវចាប់ខ្លួនបានពេលកំពុងជិះម៉ូតូ។
នគរបាលស្រុកអូរយ៉ាដាវបានអោយដឹងថា: ជនសង្ស័យទាំង2នាក់មានឈ្មោះ រចំ ខឿន ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិចារ៉ាយនិងឈ្មោះ រចំ សឹង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចារ៉ាយ អ្នកទាំងពីររស់នៅភូមិ ទេន ឃុំយ៉ាទុង ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។
វត្ថុតាងដែលដកហូតបានរួមមាន: ម្ស៉ៅក្រាមពណ៍សថ្លា ១កញ្ចប់ធំល្មម (សង្ស័យថ្នាំញៀន)និងថង់សំរាប់ច្រកថ្នាំមួយចំនួន ស្នាប់ដៃមួយ ប្រាក់ចំនួន៤៣,០០០៛ ម៉ូតូ ម៉ាក អ៉ីចស៉ីនធ័រ ០១គ្រឿងពណ៌ខៀវស្លាកលេខគ្មាន។បច្ចុប្បន្នជនសង្ស៏យទាំង2នាក់និងវត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២។សម្រង់អត្ថបទ (L16)