ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម៉ូតូសង់ និង ខ្លិក ប៉ះគ្នា

កំពង់ស្ពឺ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ ករណីនេះស្ថិតនៅក្នុងភូមិក្រឡាញ់ ឃុំវាលពង់ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ទល់មុខការ៉ាស់សាំងដំរី 2 ផ្លូវលេខ 44។


តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារអង្គភាពសារព័ត៌មាន sl tv online បានឲ្យដឹងថា:ម៉ូតូម៉ាកឌ្រីមសង់ស៊េរី 2019 ពាក់ស្លាកលេខកំពង់ស្ពឺ1M-1103 បានប៉ះជាមួយនិងម៉ូតូមួយគ្រឿងទៀតម៉ាក ខ្លិក ស្លាកលេខ កំពង់ស្ពឺ 1R-6132 បានធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បានប៉ះគ្នា បណ្ដាលឲ្យរងរបួសស្រាលទាំងសងខាង។

សូមបញ្ចាក់ថា:ម៉ូតូទាំងពីរនេះត្រូវបងៗសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។នៅវេលាម៉ោង 06:29 ល្ងាច ថ្ងៃទី 4 ខែមីនាឆ្នាំ 2022។រាយការណ៍(L29) សម្រួលអត្ថបទ (L16)

Leave a Reply

Your email address will not be published. Required fields are marked *