ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ស្ថិតក្នុងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជាអាជ្ញា អភិបាលរងខេត្ត កងកម្លាំងទាំងបី មេបញ្ជាការកងរាជអាវុធហត្ថទូទាំងរាជធានី/ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២២ ៕ អត្ថបទអិល០៤

SL

Leave a Reply

Your email address will not be published. Required fields are marked *