ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទ ខ្លួនទាំង ១៤ ខណ្ឌ ធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀនឲ្យអស់

(ខណ្ឌចំការមន) ភ្នំពេញ៖ ថ្មីៗនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានក្រើនរំលឹកឲ្យមន្ត្រីក្រោមឱវាទ ខ្លួនទាំង ១៤ ខណ្ឌ ធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង និង បញ្ហាគ្រឿងញៀនឲ្យអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែបើយើងក្រឡេកមកមេីលនៅភូមិសាស្ត្រក្នុងខណ្ឌចំការមន ឯណេះវិញល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីរាប់សិបកន្លែង រាប់ ៊សិនទូនៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវ ស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើក ដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់ ឮមជ្ឈដ្ឋាន ។
នេះសបញ្ជាក់ឲ្យឃើញថា:ប្រសាសន៍របស់ ឯកឧត្តម អភិបាល រាជធានីភ្នំពេញហាក់សាបដូចសម្លរអត់បង់អំបិល អញ្ចឹង ។ តើគោលនយោបាយ ភូមិ ឃុំ /សង្កាត់ មាន សុវត្ថិភាពទាំង៧ចំណុចដែលដាក់ចេញដោយរាជរដ្ឋភិបាល មានប្រសិទ្ធភាពដែរឬទេ?
*សូមបញ្ជាក់ថា នាពេលកន្លងទៅល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជាពិសេសទូហ្គេមបាញ់ត្រីត្រូវបានប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារបិទទាំងអស់ មិនអនុញ្ញាតឲ្យស្ថាប័នពាក់ព័ន្ធចេញលិខិតអនុញាតបើកអាជីវកម្មល្បែងសុីសងប្រភេទនេះទៀតឡើយ។ តែក្នុងនោះ ត្រូវបានគេសង្កេតឃើញថា នៅតាមបណ្តាក្រុង ស្រុក ខេត្ត មួយចំនួន និង ក្នុងរាជធានី នៅតែមានក្រុមឆ្លៀតឱកាស ធ្វើការឃុបឃិតគ្នាជាមួយមន្រ្តីមួយចំនួនតូចដែលអាចហៅបានថា “ជាមន្រ្តីគ្រាប់ល្ពៅស្ងោប្រភេទទី១ “ក្នុងមូលដ្ឋាន លួចបើកល្បែងស៊ីសងប្រភេទស្លុតទូបាញ់ត្រី និង ល្បែងមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាហាមឃាត់ ។ ទង្វើទាំងអស់នេះ អាចបញ្ជាក់បានថាសុខសុវត្ថិភាពនៅតំបន់នោះ គឺគ្មានសុវត្ថិភាពពិតប្រាកដនោះទេព្រោះយើងដឹងហើយថាទីណា មានល្បែងស៊ីសងទីនោះប្រាកដជាមានករណី លួច ឆក់ ប្លន់ និង ការប្រើប្រាស់អំពើហឹង្សាជាមិនខាន ។
_ប្រជាពលរដ្ឋរង់ចាំមេីលថា តើលោក ថេង សុថុល អភិបាល ខណ្ឌចំការមន និង លោក យិន សាន្ដ អធិការខណ្ឌចំការមន មានសមត្ថភាពបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌល ជីន ស៊ឺ ម៉ូវ បានដែរទេ ប្រភពពីព័ត៌មាន ពិត ពិត។ រាយការណ៍ដោយអិល៣៣ សម្រួលអត្ថបទដោយ L.16
SL

Leave a Reply

Your email address will not be published. Required fields are marked *