(បាត់ដំបង)៖ លោកវរ:សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងយោធានិងក្រុមគ្រូពេទ្យទៅទទួលពលករដែលវិលត្រឡប់មកស្រុកវិញដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ស្ថិតក្នុងភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង ។ប្រជាពលរដ្ឋចំនួន១៣៣នាក់(ស្រី ៥១នាក់) ក្មេង២៤នាក់(ក្មេងស្រី១១នាក់)ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ កត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល៖អវិជ្ជមានកូវីដ-១៩ទាំងអស់
-ពលករចំនួន៤៩នាក់(ស្រី១៥នាក់) ក្មេង៧នាក់ (ស្រី៣នាក់)បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន ខេត្តបាតដំបង។