ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ស្រុឹង សុខ ត្រូវជាបិតាក្មេក ឯកឧត្តម សៅ វឌ្ឍនា

( ភ្នំពេញ ) ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណ:កម្មការប្រតិបត្តិនៃសម្ពន្ធយុវជនអាហារូបករណ៍(ស២) ដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក ស្រុឹង សុខ ត្រូវជាបិតាក្មេក ឯកឧត្តម សៅ វឌ្ឍនា ទីប្រឹក្សា-នាយក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងជាអនុប្រធានសម្ពន្ធយុវជនអាហារូបករណ៍​ (​ស២) ដែលបានទទួលមរណភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយទុក្ខសោកដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិតប្រធាន និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា​ នៃសម្ពន្ធយុវជនអាហារូបករណ៍(ស២) សូមសម្ដែងនូវការសោកស្ដាយអាឡោះអាល័យឥតឧបមា និងចូលរួមរំលែកនូវមរណទុក្ខជាមួយ និងក្រុមគ្រួសារនៃសពប្រកបដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឧបាសក ស្រុឹង សុខ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ នារសៀលថ្ងៃ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រីវនិងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២២ ៕ អត្ថបទអិល០៤
SL

Leave a Reply

Your email address will not be published. Required fields are marked *