ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឲ្យគណបក្សទទួលបានជ័យជម្នះជានិច្វ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានអញ្ជើញសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ប្រចាំខណ្ឌចំការមន នាអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំក្នុងការសិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ។ នាព្រឹកថ្ងៃអាទិត្យ៥៊ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២២៕ សម្រួលអត្ថបទអិល០៤

SL

Leave a Reply

Your email address will not be published. Required fields are marked *