អង្គភាពកងការពារព្រំដែនលេខ៥០១ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានចាត់តាំងអង្គភាពជួរមុខ ចេញត្រួតពិនិត្យភូមិសាស្រ្តព្រំដែន ចាត់តាំងកម្លាំងត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុ ព្រមទាំង ស្ដារលេណដ្ឋានប្រយុទ្ធ ធ្វើការជូតលាងអាវុធ ការងារកសាងអង្គភាព ម្ចាស់ការបង្កបង្កើនផល នឹងសត្វ ក្នុងនោះផងដែរលោកមេបញ្ជាការ បាននាំយកប្រសាសន៍ផ្តាំផ្ញេីរពី ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ធ្វើយ៉ាងណាឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវមានទីជម្រកស្នាក់នៅត្រឹមត្រូវ ការហូបចុកគ្រប់គ្រាន់ ជៀសអោយឆ្ងាយពីគ្រឿងញ្ញាណ ជាពិសេសបំផុតត្រូវការពារ សុខមាលភាព សុខភាព អនាម័យជាប់ជាប្រចាំ ។ កាលពីថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ២០២២។
Related Articles
នាវាដឹកប្រេងជប៉ុនបាក់ជាពីរ និងកំពប់បែកធ្លាយប្រេង គំរាមដល់បរិស្ថាននៅម៉ូរីស
អន្តរជាតិៈនាវាដឹកប្រេងជប៉ុនមួយដែលបានជាប់កឿងនៅលើឆ្នេរថ្មប៉ប្រះទឹកមួយនៅប្រទេសម៉ូរីសកាលពីខែមុន
លោកអភិបាលនៃគណះអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានចូលរួមមហាសន្និបាទសមុទ្រអាសុីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្រ្តីលើកទី៧
(ខេត្តព្រះសីហនុ) នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោកអភិបាលនៃគណះអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានចូលរួមមហាសន្និបាទសមុទ្រអាសុីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្រ្តីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាសុីបូព៌ា ក្រោមប្រធានបទ ” បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច”
រថភ្លើងមួយខ្សែធ្វេីដំណេីរចេញពី…!
រថភ្លើងមួយខ្សែធ្វេីដំណេីរចេញពីខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ ដឹកស្រូវអង្ករចំនួន 23 កុងតេន័រ បានក្រឡាប់នៅចំណុចភូមិ ថ្មី ឃុំ ត្នោតជុំ ស្រុក ក្រគរ ខេត្តពោធិសាត់ នៅវេលាព្រឹកថ្ងៃទី 6 ខែ មករា ឆ្នាំ 2024។ ហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែស្រូវអង្ករចំនួន 4 កុងតេន័រ បានក្រឡាប់ធ្លាក់រាយប៉ាយនៅទីកន្លែងកេីតហេតុ សមត្ថកិច្ចមូលដ្ឋានមិនទាន់បានបញ្ជាក់អំពីមូលហេតុដែលបណ្ដាលអោយរថភ្លេីងនេះក្រឡាប់នៅឡេីយទេ៕L18