

(ភ្នំពេញ) ឯកឧត្ដម ប្រាក់ សុខុន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេស ប្រទេសបារាំង ។
២០២២ គឺជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជាជាប្រធានអាស៊ាន និងប្រទេសបារាំងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ទន្ទឹមនឹងការបំពេញកាតព្វកិច្ចនេះ ឯកឧត្ដម តំណាងឲ្យប្រទេសកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាគាំទ្រយ៉ាងមុតមាំ ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការជួបពិភាក្សាតាមទូរស័ព្ទនេះនៅថ្ងៃ ទី២៧ មករា ២០២២។ សម្រួលអត្តបទដោយ L14!