អភិបាលនៃគណះអភិបាលខេត្តឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ សុីយ៉ែម ជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវះ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។
សូមបញ្ជាក់ថា លោក សួន ដានី ត្រូវបានតែងតាំងជាប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តក្រចេះ ជំនួសលោក កែវ កុសល អតីតប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តក្រចេះ ដែលបានចូលនិវត្តន៍
នាព្រឹកថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ដែលត្រូវនិងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ៕សម្រួលអត្ថបទដោយអិល០៤