ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

រលកយក្យស៊ូណាមិ បានទៅដល់កោះ Amami នៃប្រទេសជប៉ុនហើយ

គេហទំព័រ សារព័ត៌មាន SL TV Online
(ប្រទេសជប៉ុន) យោងតាមទូរទស្សន៍ NEK បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រលកយក្យស៊ូណាមិ បានទៅដល់កោះ Amami នៃប្រទេសជប៉ុនហើយជាមួយនិងរលកកម្ពស់ប្រហែល ១.២ម៉ែត្រ ។ មិនទាន់មានរបាយការណ៍ភ្លាមៗ ណាមួយមិនមានការខូចខាតនោះទេ យោងតាមទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានឱ្យដឹងថា រលកកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ ត្រូវបានគេរំពឹងថានឹងបោកបក់មកលើកោះនានា។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឲ្យដឹងថា រលកយក្សស៊ូណាមិ ត្រូវបានបង្កឡើងដោយការផ្ទុះនៅក្រោមទឹកដ៏ធំមួយនៃភ្នំភ្លើង Hunga-Tonga-Ha’apai ក្នុងទីក្រុងតុងហ្គា (ប៉ាសុីហ្វិកខាងត្បូង) អាជ្ញាធរជប៉ុនបានជម្រុញប្រជាជនឱ្យចាកចេញពីតំបន់ច្រាំងសមុទ្រជាបន្ទាន់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ៕ សម្រួលអត្ថបទដោយអិល០៤
SL

Leave a Reply

Your email address will not be published. Required fields are marked *