Related Articles
ឯកឧត្ដមប្រាក់សុខុនបានបញ្ចប់ទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ា
យោងតាម Page ផ្លូវការរបស់ឯកឧត្ដមប្រាក់សុខុនបានឲ្យដឹងថា៖ លោកបានបញ្ចប់បេសកកម្មនៅមីយ៉ាន់ម៉ា ដែលប្រើពេលប្រាំមួយយប់ ប្រាំពីរថ្ងៃ និងប្រាំបីជើងហោះហើរ។ ឯកឧត្ដមក៏បានបន្ថែមទៀតថា «ទស្សនកិច្ចមួយនេះហាក់បីដូចជារាងយូរបន្តិច ប៉ុន្តែមានអត្ថប្រយោជន៍ច្រើនគួរសម ដោយខ្ញុំ និងគណៈប្រតិភូកម្ពុជាមានឱកាសបានរៀនសូត្រ និងស្វែងយល់ពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាប្រជាជននៅទីនោះបានច្រើនជាងការរំពឹងទុក។ បាហ្កាន ដែលជាទីក្រុងដ៏អស្ចារ្យមួយពោរពេញទៅដោយប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប គឺជាទីកន្លែងបេសកកម្មចុងក្រោយរបស់ពួកយើងមុនពេលធ្វើមាតុភូមិនិវត្តន៍។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម្ចាស់ផ្ទះ និងអ្នកពាក់ព័ន្ធទាំងអស់សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអនុស្សាវរីយ៍ថ្មីមួយនេះ » ។ សូមបញ្ជាក់ទស្សនៈកិច្ចរបស់ឯកឧត្ដមប្រាក់សុខុនបញ្ចប់តាំងពីម្សិលម៉ិញថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២២ សម្រង់អត្ថបទដោយL14!
បន្ទាប់ពីទទួលដំណឹងភ្លាម ឯកឧត្តម បណ្ឌិត តាំង សំណាង ប្រធាន កិត្តិយស និងសមាជិកសមាជិកា សមាគមយុវជន ទិសអាគ្នេយ៍(ក្រុម៥៤) បាននាំយក..
ខេត្តព្រះសីហនុ៖ បន្ទាប់ពីទទួលបានដំណឹងថាមានប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ ដែលស្ថិតនៅ ភូមិវាលមាស, ភូមិបឹងវែង និងភូមិវាលធំ ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយហេតុដូចនេះហើយសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានទុកលំបាក ហើយការនាំយកអំណោយខាងលើនេះដោយក្រោមការអញ្ជើញដឹកនាំពី ឯកឧត្តម បណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិត្តិយសសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) សាខាខេត្តព្រះសីហនុ តំណាងឲ្យឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានសមាគមយុវជនទិសអាគ្នេយ៍ (ក្រុម៥៤) ដោយក្នុងនោះក៏មានការចូលរួមពីសមាជិក សមាជិកាសមាគម រួមមានលោកវេជ្ជបណ្ឌិត សួន ហេង ប្រធានប្រតិបត្តិ សមាគម លោក ណាំង គីមឡេង ប្រធានសម្របសម្រួលសមាគម និងលោក លី សុខម៉ន ជំនួយការឯកឧត្តមប្រធានកិត្តិយសសមាគម និងអាជ្ញាធរមូលដ្ឋានលោក សេក សារ៉ាវុទ្ធ អភិបាលរងស្រុកព្រៃនប់ លោក ខូវ ថានិត មេឃុំវាលរេញ លោក ឈូក ចាន់ សមាជិកក្រុមប្រឹក្សាឃុំវាលរេញ លោក […]
ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត
នៅរសៀលទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងមានការចូលរួមពី លោក នាក់ សុវណ្ណារី អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ លោក ម៉ើត ឌល់សេត សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ សម្ព័ន្ធយុវជនមិស្លិកម្ពុជាខេត្តកំពត គណៈអ៉ីម៉ាំម៉ាស្ជិត ព្រមទំាងអាជ្ញាធ័រភូមិឃុំ បានចុះសាកសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ នៅភូមិកំណប់ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលជាជំនួយមនុស្សធម៌របស់សប្បុរសជន នៃប្រទេសសឹង្ហបុរី តាមរយៈគ្លីនិកវេជ្ជបណ្ឌិត ម៉ើត ឌល់សេត៕