Related Articles
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ…!
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ–កម្មការីនី និយោជិត នៅតំបន់ព្រៃស្ពឺខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាស នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
ជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែក នៃបន្ទប់ឃុំឃាំង ក្នុងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រត់គេចខ្លួន…
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចេញកម្លាំងជាច្រើននាក់ តាមស្វែងរកជនសង្ស័យទាំង២នាក់ដែលបានធ្វើសកម្មភាពហែកទ្រុងដែកបន្ទប់ឃុំឃាំងក្នុងអធិការដ្ឋានខណ្ឌឫស្សីកែវ។ ជនសង្ស័យទាំងពីរ ក្នុងនោះម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធក្នុងករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ខណៈឈប់ចាក់សាំងនៅចំណុចស្រុកព្រះនេត្រព្រះ តែអត់លុយឱ្យគេ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។ នៅ ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣នេះ មិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសវិញ៕ ដោយ: សេង ណាណូ
ករណី.គេចពីរ ស.្ល.ា.ប់.បែរទៅ….
ភ្នំពេញ ៖យុវជនម្នាក់ បាន ស.្ល.ា.ប់.ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នា គេចពីក្មេងទំនើងមួយក្រុមដេញកាប់ ជ្រុលទៅបុកខឿន ដួលបោកទៅនឹងផ្លូវកាលពីម៉ោង ជាង៣ ទៀបភ្លឺឈានចូលថ្ងៃទី៤ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ សពមានឈ្មោះ ណាង អាយុជាង២០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារព្រៃទារ ខណ្ឌពោធិ៍សែនជ័យ៕ ថ្ងៃទី០៤.០៤.២៤ រាយការដោយL04 រៀបរៀងអត្ថបទដោយ L13