Related Articles
ប៉ូលីស ស្រុកខ្មែរ
សុំថ្នាក់លើជួយមើលផង បើប៉ូលីសពួនចាំចាប់ បងប្អូនប្រជាពលរដ្ឋណា ដែលធ្វើដំណើរតាមដងផ្លូវមិនពាក់មួក តើប៉ូលីសពួនចាំអញ្ចឹងតើត្រូវឬខុស ហើយនៅពេលប៉ូលីសចេញស្ទាក់គាត់ហើយគាត់ភ័យខ្លាចទុបចង្កូតមិនបានធ្វើឲ្យពួកគាត់ដួលបោកក្បាលបាក់ដៃបាក់ជើងតើប៉ូលីសទទួលខុសត្រូវលើប្រជាពលរដ្ឋដែរឬទេ ….? កន្លែងគោលដៅខ្លះបន្លំខ្លួនស្លៀកពាក់ជាសុីវីល ដល់ពេលមានបញ្ហាដល់ប្រជាពលរដ្ឋ ក៏ឆ្លើយថាជនបន្លំខ្លួនឆ្លៀតឱកាសមិនមែនជាប៉ូលីសប្រចាំការណ៍នៅគោលដៅនឹងទេ……???? IMG_7280
នាវាទេសចរណ៍ ១គ្រឿងផ្ទុកមនុស្សជាង 1,000 នាក់បានចូលចតកំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍បរទេស ០១គ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ១.៣៣៧នាក់ បានចូលចតដល់កំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ២ថ្ងៃ និង១យប់ (ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣) ។ លោកឧត្ដមនាវី ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ឱ្យដឹងថា នាវានេះ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៥០សញ្ជាតិ) ៤៦៩នាក់ (ស្រី ៩៤) និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ (១៨សញ្ជាតិ) ៨៦៨នាក់ (ស្រី ៤៥០) ក្នុងនោះ សញ្ញាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិកកាំង ៦៦៧នាក់ ។ នាវានេះ មានប្រវែងបណ្ដោយជិត ២៣០ម៉ែត្រ ប្រវែងទទឹងជិត ៣០ម៉ែត្រ និងជំរៅទឹកជាង ៦ម៉ែត្រ ដែលបានធ្វើមកពីប្រទេសវៀតណាម ចូលមកសុំចតធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុរយៈពេលពីរថ្ងៃរួចហើយ នឹងបន្ដដំណើរទៅប្រទេសថៃឡង់ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា […]
កម្មវិធីបុណ្យផ្កាប្រាក់ឆ្លងសម្មិទ្ធផលវត្តថ្មីបារមីហ្មឺនកែវ
កណ្ដាល៖ វត្តថ្មីបារមីហ្មឹនកែវ ដែលស្ថិតនៅ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។ វត្តថ្មីបារមីហ្មឹនកែវ ត្រូវបានក៏សាងឡើងតាំងតែពីឆ្នាំ២០១៧ មកម្លេះ ហើយបច្ចុប្បន្ននេះឃើញថាត្រូវបានកសាងបានសម្មទ្ធផលនានាជាច្រើន។ ព្រះចៅអធិការវត្តថ្មីបារមីហ្មឹនកែវ ព្រះនាម សឿន អាន ព្រមទាំងពុទ្ធបរិសទ្ធជិតឆ្ងាយប្រារព្ធធ្វើបុណ្យផ្កាប្រាក់ដើម្បីឆ្លងសម្មទ្ធផលនានាក្នុងវត្តដែលជាការខិចខំប្របូលបច្ច័យរបស់ព្រះចៅអធិការ សឿន អាន ពីពុទ្ធបរិស័ទ ជិតឆ្ងាយ រហូតដល់បានចាប់ផ្ដើមឆ្លងនាថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ២០២៤។ កម្មវិធីបុណ្យត្រូវឆ្លងបញ្ចប់នា ថ្ងៃ៨រោច ខែឆ្នាំដដែរ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ហើយព្រមទាំងមានព្រះអង្គវន វាសីចន្ទមនី ចូលរួមសម្ដែងធម៌ទេសនាផងដែរនៅរសៀលម៉ោង៣។ រាយការណ៍ដោយ L14! ស្រុកស្អាង ថ្ងៃទី១ មេសា ឆ្នាំ២០២៤។