គ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងររវាងរយន្តធនធំប៉ះជាមួយឡាន៤គ្រឿង រម៉កខ្មែរ៣គ្រឿង រម៉ងឥណ្ឌា១គ្រឿង និងម៉ូតូ៤គ្រឿងផងដែរ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០២ ៣៥នាទីថ្ងៃត្រង់។
Related Articles
ករណីចាញ់បោកអស់លុយរាប់ម៉ឺន$$$$$
(ព័ត៌មានបឋម)÷ កុំអាលអូសរំលងអី សូមពុកម៉ែ បង ប្អូន មេត្តាជួយស៊ែរម្នាក់មួយ ដើម្បីឲ្យមិត្តភក្កិឬសាច់ញាតិរបស់បងប្អូនបានដឹង កុំឱ្យចាញ់បោកពីរនាក់ប្ដីប្រពន្ធនេះ ប្តីឈ្មោះចាន់ ថុល ប្រពន្ធឈ្មោះ ភាន គន្ធា។ ពីរនាក់ប្ដីប្រពន្ធនេះ ធ្វើការនៅក្រុមហ៊ុន យូនីស៊ីធី បានដើរបោកឲ្យបងប្អូនបង់លុយខ្ទង់ម៉ឺនដុល្លារ..! ហើយបាននិយាយថា: ឲ្យកាន់មុខតំណែងមួយនៅក្នុងក្រុមហ៊ុន យូនីសុីធី ហើយបានប្រាក់ខែ ក្នុងមួយខែបាន 3500 ដុល្លារ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះជនអគតិពីរនាក់ប្ដីប្រពន្ធបោកប្រាស់នេះទៀត។ * អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីសមីខ្លួនគ្រប់ពេលវេលា ✍️L16
ចូលឆ្នាំ គេគ្រប់គ្នាខំធ្វើបុណ្យនិងដើរលេងសប្បាយ តែលោកចោរទាំង ៣នាក់នេះខំបន្លំលួចទូរស័ព្ទដៃបានចំនួន ១៥គ្រឿង តែគេចមិនរួច….
ភ្នំពេញ៖ ករណីឃាត់ខ្លួនជនសង្ស័យនេះចំនួន ៣នាក់ ដែលបន្លំលួចទូរសព្ទដៃបាន១៥គ្រឿង កាលពី រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន) ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន) ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។ សមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃ១៥ គ្រឿង(ម៉ាក IphoneX ចំនួន៤គ្រឿ, ម៉ាក IphoneXs […]
ករណីប្លន់ប្រើកាំបិតចាក់ទៅកៃឡានប្លន់យករថយន្តនៅលើផ្លូវល្បឿនលឿន
ខេត្តព្រះសីហនុ៖នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍ថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ JIN JR-HAN និងទី២៖ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ […]