

(ខេត្តកណ្តាល) បុរសម្នាក់ដែលជាប្តីបានអារ.ក សម្លាប់ប្រពន្ធរបស់ខ្លួននៅក្រុងសៀមរាប រួចរត់គេចខ្លួនមកនៅរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលខេត្តកណ្តាលធ្វើការឃាត់ខ្លួនបានសម្រេចនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចរងវង់មូលព្រះនរាយណ៍ ក្នងុសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យជាបតីដែលសម្លាប់ប្រពន្ធឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ ចំណែកប្រពន្ធដែលត្រូវប្តីសម្លាប់មានឈ្មោះ សូ ចន្ធី មានអាយុប្រហែល៤០ឆ្នាំ។
គួរបញ្ជាក់ផងដែរ÷ កាលពីវេលាម៉ោង១រសៀលង្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មប្តីអារ.ក សម្លាប់ប្រពន្ធខ្លួនឯង ដែលគេសង្ស័យជាករណីភ្លើងប្រចណ្ឌ ដែលស្ថិតនៅក្បែរផ្សារថើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕