ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) ព្រឹកថ្ងៃទី១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោកអភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ដោយអាកាសធាតុត្រជាក់ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានដូចជា ÷ អាវរងានិងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់ចាស់ជរាដែលងាយនឹងរងគ្រោះ ក្រុមប្រឹក្សាសង្កាត់ មេភូមិអនុភូមិ សមាជិកភូមិ និងប្រជាការពារសរុបចំនួន ៥២៥នាក់ ក្នុងក្រុងកំពង់ចាម ៕

SL

Leave a Reply

Your email address will not be published. Required fields are marked *