(ខេត្តកណ្តាល) នារសៀលថ្ងៃទី៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ.ស២៥៦៥ ដែលត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អភិបាលនៃគណះអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សុភ័ណ បានរួមដំណើរជាមួយឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល បានចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបណ្តាលឲមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន សិ្ថតនៅភូមិ ព្រែកផ្តៅ និងភូមិ ពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។