ព័ត៌មានជាតិ

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងមានការចូលរួមពីអាជ្ញាធរភូមិឃុំជុំគ្រៀល ស្រុកទឹកឈូ និងក្រុមការងារអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម សម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត បាន….

ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងមានការចូលរួមពីអាជ្ញាធរភូមិឃុំជុំគ្រៀល ស្រុកទឹកឈូ និងក្រុមការងារអង្គការមូលនិធិអភិវឌ្ឍន៍និស្សិតឥស្លាម សម្ព័ន្ធយុវជនមុស្លិកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំពូលសូឡាដាក់បំភ្លឺផ្លូវសាធារណៈចំនួន៣កំប្លេរ និងកន្លែងលាងដៃចំនួន៤កន្លែង ដាក់ជូនប្រជាពលរដ្ឋនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល និងនៅសាលាបឋមសិក្សាយូស៊ីអិត្រពាំងធំ ។
ជាមួយគ្នានេះ ឯកឧត្តម ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសក្នុងរដូវរងារនេះ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិកំពង់កណ្តាល ស្រុកទឹកឈូ ខេត្តកំពត ៕
ធ្វើសេចក្ដីរាយការណ៍ដោយL25
SL

Leave a Reply

Your email address will not be published. Required fields are marked *