(បាត់ដំបង) ព្រឹកថ្ងៃទី១២កើត ខែកត្កិក ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកអភិបាលនៃគណះអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ឯកឧត្តមបានថ្លែងថាទោះបីជាស្ថានភាពទឹកស្របវិញក្តីក៍មិនត្រូវធ្វេសប្រហែសឡើយ។ ឯកឧត្តមក៍បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៩៨គ្រួសារក្នុងស្រុករុក្ខគីរី អំណោយដែលចែកជូនក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ នឹងទឹកសុទ្ធ១កេស៕