(ខេត្តបន្ទាយមានជ័យ) នារសៀលថ្ងៃទី១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ លោកលី សាលី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ីន ជាមេបញ្ជាការកងរាជអាវុធហ្ថតខេត្តបន្ទាយមានជ័យរួមជាមួយមន្រ្តីរាជការ លោក ស្វាយ ជា អភិបាលស្រុក កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួម និងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅខ្លោងទ្វាចូលភូមិអភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងចែកអំណោយដល់ពលរដ្ឋ ជនពិការ ប្រជាការពារ សរុប១០០គ្រួសារផងដែរ៕