(ស្រុកអង្គស្នួល) នាព្រឹកថ្ងៃទី៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ដែលត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកអភិបាលនៃគណះអភិបាលខេត្តឯកឧត្តម គង់ សុភ័ណ បានដឹកនាំមន្ទីជុំវិញខេត្តនឹងមន្ទ្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកបច្ច័យ ទេយ្យទានត្រៃចីវរ ស្លាដក ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ
វង្ស អនេតា ព្រះសង្ឃនាយករង នៃគណះធម្មយុកត្តិកនិកាយ
នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគុណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល៕