សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត សហការជាមួយអាជ្ញាធរភូមិឃុំត្រពាំងសង្កែបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋាន
—–
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សាទ្បេះ ស៊ុបគី អនុប្រធាន CMYA ក្រុងកំពត និង លោក អ៊ុន កម៉ារី លោក សូត អារីហ្វីន អនុប្រធាន CMYA ស្រុកទឹកឈូ មានការចូលរួមពី លោក ម៉ូវ ឈាង មេឃុំត្រពាំងសង្កែ លោក កន ទីន មេភូមិត្រពាំងសង្កែ និងសមាជិកសមាជិកា CMYAខេត្ត បានចុះសួរសុខទុក្ខ នាំយកអំណោយមួយចំនួន ជូនស្ត្រីពិការម្នាក់ និងមួយគ្រួសារទៀតកើតកូវីដ19ដែលបានជាសះស្បើយ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងនោះក្រុមការងារក៏បានពំានំានូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម ម៉ាត់ សេត ជូនក្រុមគ្រួសារនៅផងដែរ។
អំណោយដែលផ្តល់ជូននាពេលនេះរួមមាន:
+គ្រួសារក្រីក្រមាន
-អង្ករ ចំនួន 25គីទ្បូ
-មី ចំនួន1កេះ
-ស្ករស ចំនួន2គីទ្បូ
-ទឹកត្រី ចំនួន2ដប
-ប៊ីចេងចំនួន2កញ្ចប់
-ប្រេងឆា ចំនួន2ដប
-ត្រីខកំប៉ុង ចំនួន1យួរ
-ថវិកា 5មុឺនរៀល. +គ្រួសារដែលបានជាសះស្បើយពីកូវីដ19មាន
-អង្ករ ចំនួន25គីឡូ
-មី ចំនួន1កេះ
-ទឹកត្រី ចំនួន1យូរ
-ត្រីខកំប៉ុង ចំនួន1យូរ។
#សូមអរគុណ !
ធ្វើសេចក្ដីរាយការណ៍ដោយL25