សមាជិកព្រឹទ្ធសភា រដ្ឋសភា និងអនុរដ្ឋលេខាធិការ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត
——————-
នាថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលក្រុងកំពត លោក ម៉ើត ឌល់សេត សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ អាជ្ញាធរភូមិសង្កាត់ សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត យុវជន សសយក បានបន្តចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារ នៅភូមិបឹងតាព្រហ្ម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលជាជំនួយមនុស្សធម៌របស់សប្បុរសជននៃប្រទេសសឹង្ហបុរី តាមរយៈគ្លីនិកវេជ្ជបណ្ឌិត ម៉ើត ឌល់សេត។
ថ្លែងក្នុងឱកាសនៃពិធីនេះ ឯកឧត្តម ម៉ាត់ សេត និង ឯកឧត្តម លី សារី បានពាំនាំនូវការផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់សួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយពិសេសគ្លីនិចវេជ្ជបណ្ឌិត ម៉ើត ឌល់សេត ដែលតែងតែស្វះស្វែងទំនាក់ទំនងជាមួយសប្បុរសជននៃបណ្តាប្រទេសផ្សេងៗមកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការចូលរួមជួយសម្រាលក្នុងគ្រាលំបាក។ ឯកឧត្តម ក៏បានស្នើអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ និងត្រូវចូលរួមសហការអោយបានល្អជាមួយអាជ្ញាធរ ដើម្បីទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍នៅមូលដ្ឋាន ព្រមទាំងស្នើអោយប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចុះឈ្មោះ និងទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈចូលរួមបោះឆ្នោតនាពេលខាងមុខ៕ពេលរសៀល