(ខេត្តព្រះសីហនុ) ថ្ងៃនេះយើងខ្ញុំទាំងអស់ជាក្រុមគ្រួសារនៃសព ព្រមទាំងនាយនាវី នាយនាវីរងនឹងពលនាវឹកទូទាំងមូលដ្ឋានសមុទ្រ មានទុក្ខយ៉ាងក្រៀមក្រំនិងអាឡោះអាល័យយ៉ាងពន់ពេក ដោយលោកឧត្តមនាវី នង ជា បានទទួលមរណះភាពកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយរោគាពាធ។
លោកឧត្តមនាវី នង ជា ជាស្វាមី ជាឪពុក ជាជីតាដែលមានព្រហ្មវិហារធម៌ចំពោះកូនចៅ ព្រមទាំងជាកល្យាណមិត្ត ជាយុទ្ធមិត្តដ៍ល្អដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ
។