ព័ត៌មានជាតិ

មេធាវីម្នាក់ចុះបេសកកម្មនៅខេត្តព្រះសីហនុបានលក់ទឹកស្លាប់

ខេត្តសីហនុ (ព័ត៌មានបឋម) នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់កំលាំងប្រតិបត្តិការនៃការស្វែងរក ជនរងគ្រោះដែលលង់ទឹកនៅវេលាម៉ោង៤ល្ងាចត្រង់ចំណុចឆ្នេរអូរត្រេះ កំពុងបន្តការតាមរកដោយមានការចូលរួមពីកំលាំងមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងក្រុមមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ ។ ហើយជនរងគ្រោះខាងលើមានឈ្មោះ ជូ ជាគុយ ភេទប្រុស អយុ២៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរ មេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកម្មការងារ ។

SL

Leave a Reply

Your email address will not be published. Required fields are marked *