ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចជុំក្រុមការងារអាជីកម្មខ្សាច់ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នៅសាលាខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញ ដល់អាជ្ញាធរក្រុង-ស្រុក
ត្រូវគ្រប់គ្រដេប៊ូខ្សាច់ឲ្យបានល្អ បើដេប៊ូខ្សាច់ណាមួយមិនមានអាជ្ញាប័ណ្ណស្របច្បាប់ត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់ រាល់ការដឹក ខ្សាច់ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ កុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្ដល់ព័ត៌មានមកដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការ នៅពេលដែលមានភាពមិនប្រក្រតីកើតឡើងក្នុងមូលដ្ឋានខ្លួន។