ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ ទទួលអំណោយមនុស្សធម៌ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីតំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នូវថវិកាចំនួន ៥០,០០០,០០០ រៀល(ហាសិបលានរៀល) និងត្រីខ កំប៉ុងចំនួន៥០០កេស ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភ ថវិកា និងគ្រឿងបរិភោគ ដល់រដ្ឋបាលខេត្ត និងសូមជូនពរដល់ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមជូបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។
SL

Leave a Reply

Your email address will not be published. Required fields are marked *