(ព្រះសីហនុ)៖ លោក ស៊ុន ជីវលី បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងជួយពន្លឿនសំណុំរឿងដែលបានកើតឡើងជាង១០ខែមកហើយ ដល់រូបលោក ព្រមទាំងម្តាយលោកផង ដើម្បីអោយវិញ្ញាណខន្ធ ម្តាយលោក បានទៅកាន់សុខគតិភពផងចុះ បន្ទាប់ពីលោកបានជួបរឿងអយុត្តិធម៌ ដែលត្រូវបងស្រីបង្កើតទាំងពីរបានបញ្ចុះបញ្ចូលសាច់ញាតិ រួមទាំងសាច់ថ្លៃ និងបក្ខពួក ឱ្យសម្រុកចូលមកក្នុងពិធីបុណ្យសព និងគេហដ្ឋានលោកដោយហិង្សា បានធ្វើការវាយដំលើរូបលោក និងបងស្រីធម៌ឈ្មោះ ចំរើន រតនា នាថ្ងៃកើតហេតុ ដើម្បីដណ្តើមសពម្តាយយកទៅបញ្ចុះយកហុងស៊ុយដល់ពួកគាត់ ទោះបីជាមានបណ្តាំផ្តាច់ពីម្តាយកាលពីនៅរស់យ៉ាងណាក៏ដោយ ។ លោក ស៊ុន ជីវលី ត្រូវជាកូនពៅនៃសពឈ្មោះ ( ហេង ម៉ាឡាយ) បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខសាលាដំបូង ក៏ដូចជានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ថារូបលោកពិតជាជួបរឿងអយុត្តិធម៌ និងមិនគួរកើតឡើងមកលើរូបលោក ដោយកន្លងមក លោកគឺជាអ្នកដែលបានមើលថែម្តាយជិត១០ឆ្នាំ រហូតម្តាយលាចាកលោក ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាតិមក ដណ្តើមដឹកយកសពទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយកាលនៅរស់ ។ លោកបន្តថា បានជាហ៊ានអះអាងបែបនេះ កាលពីម្តាយរបស់គាត់មុននឹងទទួលមរណភាព រូបគាត់បាន អោយមេធាវី ឈ្មោះ […]
ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និងរ៉ូអុីងជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ។
តាកែវ : នៅវេលាម៉ោង១២.៣០នាទី ថ្ងៃចន្ទ ១រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការបញ្ជាពីវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្ត៍ បានចុះល្បាតនៅចំនុចភូមិ ត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញ ជនសង្ស័យ ចំនួន០៦នាក់ សួរនាំឆែកឆេរនិងដកហូតបាន ម្សៅក្រាមសរថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និង ទូរសព្ទ័ចំនួន០៣គ្រឿងដែលមាន: ១- ឈ្មោះ រិន ដាវន័ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតបានម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន ០១ កញ្ចប់និងទូរសព្ទ័ចំនួន០១គ្រឿង។ ២- ឈ្មោះ […]